យោងតាមការអះអាងរបស់អាជ្ញាធរក្នុងតំបន់ ហេតុការណ៍នេះបានកើតឡើងនៅពេលជិតថ្ងៃត្រង់កាលពីថ្ងៃអង្គារ ដោយបានបញ្ចេញផ្សែងពណ៌ប្រផេះ និងពណ៌ទឹកក្រូចយ៉ាងសន្ធោសន្ធៅទៅក្នុងលំហអាកាស និងបានធ្វើឱ្យខូចខាតអគារនៅក្បែរនោះ។
មនុស្ស ១៩នាក់ផ្សេងទៀតបានរងរបួសស្រាល ខណៈដែលរថយន្តពន្លត់អគ្គិភ័យចំនួន ៥៥គ្រឿង និងបុគ្គលិកសង្គ្រោះចំនួន ២៣២នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ មូលហេតុនៃការផ្ទុះនេះ នៅមិនទាន់ដឹងនៅឡើយ ដោយអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។
រោងចក្រគីមីនេះគ្រប់គ្រងដោយក្រុមហ៊ុន Himile Group ដែលផលិតថ្នាំសម្លាប់សត្វល្អិត ឱសថ និងសារធាតុគីមី។ រោងចក្រនេះបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយលាតសន្ធឹងលើផ្ទៃដីជាង ៤៦ហិកតា និងមានបុគ្គលិកជាង ៣០០នាក់៕