ស្រាប់តែអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ឆ្លើយតបវិញ ដោយគំរាមកើតសង្គ្រាមលោកលើកទី៣។
តាមរយៈខ្លឹមសារដែលបង្ហោះតាមបណ្តាញសង្គម X និងត្រូវចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អតីតប្រធានាធិបតីរុស្ស៊ី Medvedev សរសេរថា៖«ទាក់ទងនឹងពាក្យរបស់ ត្រាំ សំដៅពូទីនថា «លេងជាមួយភ្លើង» និង «ពិតជារឿងអាក្រក់បំផុត» ដែលកំពុងកើតឡើងចំពោះប្រទេសរុស្ស៊ី។ ខ្ញុំដឹងតែមួយទេ រឿងអាក្រក់ គឺសង្គ្រាមលោកលើកទី៣។ ខ្ញុំសង្ឃឹមថា លោកត្រាំ យល់រឿងនេះ!»។
កាលថ្ងៃអង្គារ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់ទំនងអស់ការអត់ធ្មត់លើការបញ្ចុះបញ្ជូលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ឲ្យទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែន ដើម្បីងាកទៅចរចារកដំណោះស្រាយបញ្ចប់សង្គ្រាម បានបរិហារម្តងហើយម្តងទៀត ចំពោះប្រធានាធិបតីរុស្ស៊ី ដោយហៅ លោកពូទីនពិតជាឆ្កួត ហើយចុងក្រោយនេះបានហៅលោក ពូទីនថា កំពុងលេងជាមួយភ្លើង៕
