ព្រឹត្តការណ៍សំខាន់ក្នុងថ្ងៃនេះ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Wednesday, May 28, 2025

ព្រឹត្តការណ៍សំខាន់ក្នុងថ្ងៃនេះ


 🟥  មេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ ព្រមានមេដឹកនាំរុស្សីលោក ពូទីន ថាកំពុង "ប្រលែងលេងជាមួយភ្លើង" បញ្ហាជុំវិញសង្គ្រាមនៅអ៊ុយក្រែន។


▪️  ក្រុមប្រព័ន្ធផ្សព្វផ្សាយ ត្រាំ រៃអង្គាសប្រាក់ចំនួន ២.៥ពាន់លានដុល្លារ ដើម្បីវិនិយោគលើទ្រព្យឌីជីថល Bitcoin។


▪️  ទីផ្សារអាមេរិក បានហក់ឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បង្ហាញពីវឌ្ឍនភាពវិជ្ជមាននៅលើកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអុឺរ៉ុប (EU) កំពុងដំណើរការរលូន។


▪️  សហរដ្ឋអាមេរិក ​ផ្អាក​ដំណើរការ​ទិដ្ឋាការ​លើសិស្ស ប៉ុន្តែងាកទៅរកការ​ត្រួតពិនិត្យលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។


▪️  ហ្គ្រីនលែន (Greenland) បានអោយដឹង​ថា ខ្លួន​នឹង​ងាក​ទៅ​រក​ប្រទេស​ចិន ​ប្រសិន​បើ​អាមេរិក និងអុឺរ៉ុប ដើរ​ចេញ​ពី​វិស័យ​រ៉ែ​របស់​ខ្លួន។


▪️  អ៊ីស្រាអែល និងស៊ីរី បើកកិច្ចចរចាដោយផ្ទាល់ ដើម្បីទប់ស្កាត់ភាពតានតឹងដែលកំពុងកើនឡើង។


▪️  រុស្ស៊ី ​ចោទ ​អ៊ុយក្រែន ​ថាជាអ្នក​ព្យាយាម​បង្អាក់លើ​កិច្ចចរចា​សន្តិភាព។


▪️  តម្លៃ​ប្រេង​ឡើង​ថ្លៃ បន្ទាប់ពី​អាមេរិក​ហាម​ឃាត់​ក្រុមហ៊ុន Chevron លើ​ការ​នាំ​ចេញ​ប្រេង​ឆៅ ​នៅប្រទេស​វ៉េណេស៊ុយអេឡា។


▪️  លោក ត្រាំ និយាយថានឹងផ្តល់ឱ្យ កាណាដា នូវប្រព័ន្ធខែលការពាររបស់ខ្លួន "Golden Dome" ដោយឥតគិតថ្លៃ ប្រសិនបើយល់ព្រមបោះបង់អធិបតេយ្យភាពរបស់ខ្លួនមកចូលរួមជាមួយ អាមេរិក។


▪️  កូរ៉េខាងជើង ចិន និងរុស្ស៊ី ចេញមុខថ្កោលទោសខែលការពារ "Golden Dome" តម្លៃ ១៧៥ពាន់លានដុល្លាររបស់ អាមេរិក។


Post Top Ad

Responsive Ads Here