- Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Monday, February 9, 2026

 

🚨   អាមេរិក ព្រមានឲ្យកប៉ាល់ពាណិជ្ជកម្មទាំងឡាយ កុំចូលដែនទឹកអ៊ីរ៉ង់ ឲ្យសោះ


    ស្របពេលស្ថានការណ៍កំពុងតានតឹងខ្លាំង សហរដ្ឋអាមេរិកបានចេញការព្រមានឲ្យកប៉ាល់ពាណិជ្ជកម្មទាំងឡាយកុំចូលដែនទឹកអ៊ីរ៉ង់ឲ្យសោះ បើមិនចង់ប្រឈមមុខនឹងគ្រោះថ្នាក់។

    តាមការផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦, រដ្ឋបាលដែនសមុទ្រនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំដល់កប៉ាល់ពាណិជ្ជកម្មដែលដោតទង់ជាតិអាមេរិក ឲ្យចៀសវាងការចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែក្សនិងច្រកសមុទ្រហូមូស។ ការណែនាំនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយហានិភ័យនៃការចាប់និងឃាត់ឃាំងពីសំណាក់កងកម្លាំងអ៊ីរ៉ង់។

    ស្របពេលជាមួយគ្នានោះ រដ្ឋបាលដែនសមុទ្រ ប្រាប់ថា កប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ Hormuz ត្រូវធ្វើដំណើរឲ្យកៀកនឹងដែនទឹករបស់ប្រទេស អូម៉ង់ តាមដែលអាចធ្វើទៅបាន។ កប៉ាល់ទាំងអស់ក៏ត្រូវបើកប្រព័ន្ធបញ្ជូនសញ្ញាអត្តសញ្ញាណស្វ័យប្រវត្តិ (AIS) ជានិច្ចផងដែរ ព្រោះអ៊ីរ៉ង់តែងតែយកលេសថា កប៉ាល់ដែលបិទប្រព័ន្ធនេះគឺជាកប៉ាល់ខុសច្បាប់ ដើម្បីធ្វើការឃាត់ឃាំង៕

ប្រភព៖ Bloomberg

Post Top Ad

Responsive Ads Here