- Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Tuesday, February 10, 2026


🚨    ត្រាំ ប្រកាសថា នឹងបញ្ជូនកងនាវាចម្បាំងដ៏មហិមាបន្ថែមទៀត សំដៅទៅអ៊ីរ៉ង់
នៅចំពោះមុខសភាពការណ៍ដ៏តានតឹង មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងនាវាចម្បាំងដ៏មហិមាទីពីរ ទៅកាន់តំបន់មជ្ឈិមបូព៌ា ពោលគឺសំដៅទៅអ៊ីរ៉ង់។
    តាមការផ្សាយរបស់ RT កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកបានប្រាប់ទៅសារព័ត៌មាន Axios ថា៖ «យើងមានកងនាវាចម្បាំងមួយកំពុងធ្វើដំណើរទៅទីនោះ ហើយមួយទៀតក៏អាចនឹងទៅដែរ។ យើងនឹងសម្រេចកិច្ចព្រមព្រៀងមួយ បើមិនដូច្នោះ យើងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដូចកាលពីលើកមុន»។
    ទន្ទឹមនោះ លោកបានប្រៀបធៀបកងនាវានេះថា មានទំហំធំជាងកងនាវាដែលលោកធ្លាប់បញ្ជូនទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីមុនទៅទៀត។ កងនាវានេះដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនាវាចម្បាំងអមដំណើរជាច្រើនទៀត៕
ប្រភព៖ RT

Post Top Ad

Responsive Ads Here