ដោយច្រានចោលព័ត៌មានថាអាមេរិកផ្អាកជំនួយទាំងស្រុង ប្រមុខសេតវិមាននិយាយប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ទៅកាន់រដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥ ថា យើងនៅតែផ្តល់អាវុធសំខាន់ៗប៉ុន្តែទីក្រុងវ៉ាស៊ីនក៏ត្រូវតែធានាដែរថា ខ្លួនឯងនៅមានស្តុកគ្រប់គ្រាន់ដើម្បីការពារខ្លួន។
លោកគូសបញ្ជាក់ថា «យើងកំពុងផ្តល់អាវុធ ប៉ុន្តែយើងបានផ្តល់អាវុធច្រើនណាស់មកហើយ។ តើអ្នកដឹងទេ លោក បៃដិន បានធ្វើឲ្យប្រទេសរបស់យើងទទេស្អាត ដោយសារតែផ្តល់អាវុធឲ្យពួកគេនោះ។ ដូច្នេះយើងត្រូវធានាថា យើងមានអាវុធគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ យ៉ាងណា យើងកំពុងផ្តល់អាវុធ ហើយយើងកំពុងធ្វើការជាមួយពួកគេ និងព្យាយាមជួយពួកគេ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំមិនប្រាប់ទេថាតើ សហរដ្ឋអាមេរិក នឹងផ្អាកជំនួយអាវុធបែបណាឬបន្តផ្តល់ជំនួយអាវុធអ្វីទៅឲ្យទីក្រុងកៀវ៕
ប្រភព៖ RT