កាលពីថ្ងៃទី២កក្កដារបស់លោក ណេតាន់យ៉ាហ៊ូ បានធ្វើឡើងចំពេលកំពុងមានការចរចាបទឈប់បាញ់ជាថ្មី និងជា«លើកចុងក្រោយ» ដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «វានឹងមិនមានក្រុមហាម៉ាសទៀតទេ។ យើងនឹងមិនអនុញ្ញាតឲ្យមានជាដាច់ខាត»។ លោកបានបន្ថែមថា អ៊ីស្រាអែលនឹងកម្ទេចក្រុមហាម៉ាស «ឲ្យរាបដល់ដី» ហើយសង្កត់ធ្ងន់ថា ការបញ្ចប់អំណាចរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាគឺជារឿងដែលមិនអាចចរចាបានឡើយ។
ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ដែលថា អ៊ីស្រាអែលបានយល់ព្រមតាមលក្ខខណ្ឌជាមូលដ្ឋាននៃបទឈប់បាញ់នៅតំបន់ហ្គាហ្សារយៈពេល៦០ថ្ងៃ ដែលរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងជាដំណាក់កាល ខណៈក្រុមហាម៉ាសមិនទាន់បានយល់ព្រម ហើយថា ខ្លួនកំពុងពិចារណាលើរឿងនេះ។ ហាម៉ាស ចង់បានការធានាលើការបញ្ចប់សង្គ្រាមទាំងស្រុង ហើយទាមទារឲ្យអ៊ីស្រាអែលដកកងកម្លាំងចេញពីហ្គាហ្សា៕