ហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នា នៅតំបន់សមុទ្រចិនខាងត្បូង​ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Tuesday, May 20, 2025

ហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នា នៅតំបន់សមុទ្រចិនខាងត្បូង​


 (ម៉ានីល)៖ យោធាហ្វីលីពីន បានឱ្យដឹងនៅថ្ងៃពុធ ទី២១ ខែឧសភាថាឆ្មាំសមុទ្រហ្វីលីពីន និងសហរដ្ឋអាមេរិកបានចូលរួមជាលើកដំបូងក្នុងការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ ជាមួយកងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំង២ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមយុទ្ធខាងលើបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា នៅក្នុងដែនទឹកនៃខេត្ត Palawan និងខេត្ត Occidental Mindoro​ ដោយមានការចូលរួមពីកងទ័ពជើងទឹក អាកាស និងឆ្មាំសមុទ្រហ្វីលីពីន រួមជាមួយឆ្មាំសមុទ្រអាមេរិក U.S. Coast Guard Cutter Stratto និងយន្ដហោះល្បាតសមុទ្រអាមេរិក P-8A Poseidon។

សមយុទ្ធរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើឡើងចំពេលទីក្រុងម៉ានីលកំពុងមានភាពតានតឹងជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងក្នុងបរិបទដែលហ្វីលីពីនកំពុងពង្រឹងទំនាក់ទំនងយោធា ជាមួយបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកតួយ៉ាងដូចជាជប៉ុន និងអូស្ត្រាលីជាដើម៕

Post Top Ad

Responsive Ads Here