លោក ដូណាល់ ត្រាំ ថារុស្ស៉ី-អ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ស្ដីពីបទឈប់បាញ់​ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Tuesday, May 20, 2025

លោក ដូណាល់ ត្រាំ ថារុស្ស៉ី-អ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ស្ដីពីបទឈប់បាញ់​


 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ហើយថារុស្ស៉ី និងអ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

វិមានក្រឹមឡាំង បាននិយាយថាការឈានដល់កិច្ចព្រមព្រៀងមួយនឹងត្រូវចំណាយពេលខ្លះ ហើយលោក ត្រាំ បានបញ្ជាក់ថាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយអឺរ៉ុប ដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងមូស្គូនោះទេ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានកត់សម្គាល់ថាលោកបានបញ្ជូនផែនការទៅឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រួមទាំងមេដឹកនាំសហភាពអឺរ៉ុប បារាំង អ៉ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ អំឡុងកិច្ចសន្ទនាជាក្រុមមួយបន្ទាប់ពីរូបលោកបញ្ចប់កិច្ចសន្ទនាជាមួយលោក ពូទីន។

«រុស្ស៉ី និងអ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាជាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់មួយ ហើយរឹតតែសំខាន់គឺឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម»។ នេះជាការលើកឡើងរបស់លោក ត្រាំ ជាមួយការសង្កត់ធ្ងន់ថារូបលោកយល់ថាមានភាពរីកចម្រើនមួយចំនួនកំពុងកើតឡើង។

គួរបញ្ជាក់ថា បើតាមអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មេដឹកនាំអឺរ៉ុបបានសម្រេចចិត្តបង្កើនការដាក់សម្ពាធលើរុស្ស៉ី តាមរយៈការដាក់ទណ្ឌកម្ម បន្ទាប់ពីលោក ត្រាំ ជជែក ជាមួយពួកគេអំពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយលោក ពូទីន។ តែលោក ត្រាំ ហាក់មិនទាន់ត្រៀមខ្លួនចូលរួមជាមួយអឺរ៉ុបនោះទេ ហើយនៅពេលត្រូវបានសាកសួរថាតើ ហេតុអ្វីរូបលោកមិនដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី លោកបានឆ្លើយថារូបលោកផ្ទាល់គិតថានៅមានឱកាសសម្រេចបានលទ្ធផល ដូច្នេះការដាក់ទណ្ឌកម្មក្នុងពេលនេះអាចនឹងធ្វើឱ្យ ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន៕



Post Top Ad

Responsive Ads Here