ការចោទប្រកាន់លើលោក Yoon រួមមាន ការរំលោភបំពានអំណាច ការរារាំងយុត្តិធម៌ ការក្លែងបន្លំឯកសារ និងការបះបោរ ដែលទោសធំបំផុតគឺអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិត។ លោក Yoon ធ្លាប់ជាប់ឃុំអស់រយៈពេល ៥២ថ្ងៃកាលពីខែមករា តែត្រូវបានដោះលែងក្នុងខែមីនា។
យ៉ាងណា តុលាការបានផ្តល់ដីកាឃុំខ្លួនថ្មី ដោយហេតុបារម្ភថា លោក Yoon អាចលួចហោះចេញក្រៅប្រទេស និងរំខានដល់សាក្សី ក្នុងការស៊ើបអង្កេតដែលកំពុងបន្ត។
សូមរឭកថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានដកលោក Yoon ចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីរដ្ឋសភាបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកក្នុងខែធ្នូឆ្នាំ២០២៤។ សមាជិកសភាកូរ៉េខាងត្បូងនៅពេលនោះ បាននាំគ្នាហក់ឡើងលើជញ្ជាំងអគាររដ្ឋសភា ហើយទម្លុះខ្សែការពារ ដើម្បីបោះឆ្នោតប្រឆាំងនឹងច្បាប់អាជ្ញាសឹករបស់លោក Yoon៕
ប្រភព៖ CNA