ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ការវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានធ្វើឲ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះធ្លាក់ចុះពី១ឆ្នាំទៅ២ឆ្នាំ។ នេះបើយោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell។ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Wednesday, July 2, 2025

ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ការវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានធ្វើឲ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះធ្លាក់ចុះពី១ឆ្នាំទៅ២ឆ្នាំ។ នេះបើយោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell។


 លោក Parnell បានពណ៌នាអំពីបេសកកម្មនេះថាជា«ប្រតិបត្តិការដ៏ក្លាហាន» សំដៅលើការទម្លាក់គ្រាប់បែកនៅទីតាំងចម្រាញ់សារធាតុនុយរ៉ាញ៉ូមក្រោមដីក្នុង Fordow , Natanz និង Isfahan។ លោក Parnell បានកត់សម្គាល់ថា ការវាយប្រហារបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលចាំបាច់សម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។


ការលើកឡើងនេះ គឺខុសពីការអត្ថាធិប្បាយនាពេលកន្លងមករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់អះអាងថា គ្រឿងបរិក្ខារនុយក្លេអ៊ែរអ៊ីរ៉ង់គឺត្រូវបាន«បំផ្លាញខ្ទេចទាំងស្រុង»។


បច្ចុប្បន្ន មិនទាន់មានការវាយតម្លៃដោយឯករាជ្យណាមួយនៅឡើយទេអំពីលទ្ធផលនៃការវាយប្រហាររបស់អាមេរិកដែលបានធ្វើឡើងជាផ្នែកមួយនៃសង្គ្រាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការវិភាគដែលមើលឃើញតាមរយៈរូបភាពផ្កាយរណប មិនអាចចាប់យកបានពេញលេញនូវវិសាលភាពនៃការខូចខាតនៅកន្លែងក្រោមដីនោះទេ ជាពិសេសនៅ Fordow ដែលជារោងចក្រចម្រាញ់នុយរ៉ាញ៉ូមដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់៕

Post Top Ad

Responsive Ads Here