[Breaking News]‼️‼️មួយរយៈចុងក្រោយ ទឹកដីរុស្ស៊ីត្រូវរងការវាយប្រហារជាបន្តបន្ទាប់ពីអ៊ុយក្រែន ដូចជាការបំផ្ទុះស្ពាននៅគ្រីមៀនិងការបាញ់ដ្រូនលើមូលដ្ឋានទ័ព៥កន្លែងជាដើមហើយជុំវិញរឿងទាំងនេះ ទីក្រុងមូស្គូ បញ្ជាក់យ៉ាងច្បាស់ថា ១០០% គឺអង់គ្លេស នៅពីក្រោយជួយទីក្រុងកៀវ ប្រព្រឹត្ត «អំពើភេរវកម្ម»។" - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Monday, June 9, 2025

[Breaking News]‼️‼️មួយរយៈចុងក្រោយ ទឹកដីរុស្ស៊ីត្រូវរងការវាយប្រហារជាបន្តបន្ទាប់ពីអ៊ុយក្រែន ដូចជាការបំផ្ទុះស្ពាននៅគ្រីមៀនិងការបាញ់ដ្រូនលើមូលដ្ឋានទ័ព៥កន្លែងជាដើមហើយជុំវិញរឿងទាំងនេះ ទីក្រុងមូស្គូ បញ្ជាក់យ៉ាងច្បាស់ថា ១០០% គឺអង់គ្លេស នៅពីក្រោយជួយទីក្រុងកៀវ ប្រព្រឹត្ត «អំពើភេរវកម្ម»។"


 


ការចោទប្រកាន់នេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov អំឡុងវេទិកា «អនាគតឆ្នាំ២០៥០» នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទទី៩ខែមិថុនាដោយលោកនិយាយថា «ហានិភ័យបានឡើងដល់កម្រិតគំរាមកំហែងភេរវកម្មហើយនៅក្នុងទឹកដីរុស្ស៊ី។ ជាការពិត ដ្បិតរឿងទាំងនេះជាស្នាដៃរបស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែវាមិនមែនធ្វើឡើងដោយគ្មានការគាំទ្រពីចក្រភពអង់គ្លេសនោះទេ។ ពីមុនរឿងបែបនេះ មានការជួយដោយទាំងអាមេរិកនិងអង់គ្លេស ប៉ុន្តែឥឡូវនៅសល់តែអង់គ្លេសមួយគត់ ១០០%»។


ក្រោយពេលអាមេរិក ដកខ្លួនលែងសូវជួយអ៊ុយក្រែនដូចមុន គេឃើញមានមហាអំណាចអឺរ៉ុបចេញមុខមាត់ជាងគេក្នុងគាំទ្រទីក្រុងកៀវ ហើយក្នុងនោះរួមមានទាំងអង់គ្លេសនេះផងដែរ។


សប្តាហ៍មុន ទីក្រុងឡុងដ៍ ប្រកាសថានឹងផ្គត់ផ្គង់ដ្រូន ១០០ ០០០គ្រឿងដល់អ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦ ពោលគឺច្រើនជាងមុន១០ដងនៃចំនួនដែលខ្លួនធ្លាប់បានសន្យា៕


ប្រភព៖ RT

Post Top Ad

Responsive Ads Here