មូលហេតុអាចបណ្តាលមកពី :
➡️ លុយដុល្លារមានការឡេីងថ្លៃដោយសារ ការកេីនឡេីងនៃតម្រូវការក្នុងការបង្វិលសាច់ប្រាក់ជាបន្ទាន់ ព្រោះថានៅកំឡុងពេលជួបវិបត្តិ អ្នកប្រេីប្រាស់រួមមានដូចជា ប្រទេស,ក្រុមហ៊ុន,រួមទាំងអ្នកវិនិយោគិនផ្សេងៗ ត្រូវការទិញលុយដុល្លារភ្លាមៗដេីម្បីមកទូទាត់កម្ចីដែលបានខ្ចីគិតជាលុយដុល្លារ ក្នុងគោលបំណងការពារការឡេីងថ្លៃក្នុងការសងកម្ចីទាំងនោះវិញនៅពេលក្រោយ រួមទាំងការព្រួយបារម្ភអំពីការផ្គត់ផ្គង់លុយដុល្លារមានការធ្លាក់ចុះដែលធ្វេីអោយពិបាករកទិញលុយដុល្លារ និងមានតម្លៃកាន់តែថ្លៃនាពេលអនាគត។
➡️ បេីទោះបីជាធនាគារកណ្តាលមានផែនការចង់កាត់អត្រាការប្រាក់ 2 ដងនៅក្នុងឆ្នាំនេះក៍ដោយ តែពួកគេមិនទាន់មានភាពប្រកដប្រជា 100% នោះឡេីយដោយពួកគេនៅរក្សាការប្រុងប្រយ័ត្ន ហេីយរងចាំតាមដានបន្ថែមទៅលេីការដាក់ពន្ធនាំចូលខ្ពស់នៃគោលនយោបានរបស់លោកត្រាំ ប្រសិនបេីការដាក់ពន្ធនាំចូលខ្ពស់នេះនៅតែបន្ត ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ជឿជាក់ថានិងធ្វេីអោយតម្លៃទំនិញមានការឡេីងថ្លៃវិញ។ ប្រសិនបេីតម្លៃទំនិញមានការឡេីងថ្លៃវិញ អត្រាការប្រាក់ខ្ពស់នឹងនៅតែបន្តដូចគ្នា ដែលជាមូលហេតុជម្រុញដល់លុយដុល្លារមានការឡេីងថ្លៃ បន្ទាបដល់តម្លៃមាស
⚠️ ដូច្នេះបេីទោះបីជាបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងមានភាពតានតឺងក៍ដោយ តម្លៃមាសនៅតែមានការធ្លាក់ចុះព្រោះលុយដុល្លារមានភាពរឹងមាំជាង មានតម្រូវការជាងតម្លៃមាសក្នុងរយៈពេលខ្លីនេះ!