លោក គីម ជុងអ៊ុន សន្យាគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ 2025-06-05 09:36am - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Wednesday, June 4, 2025

លោក គីម ជុងអ៊ុន សន្យាគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ 2025-06-05 09:36am


 (សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងគាំទ្រដល់រុស្ស៉ីដោយគ្មានលក្ខខណ្ឌ លើគ្រប់វិស័យទាំងអស់ ក្នុងនោះរួមទាំងសង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងអ៊ុយក្រែនផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៉ី ក្នុងរយៈពេលជាង៣ឆ្នាំមកនេះនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ជាមួយការបញ្ជូនកងទ័ព និងអាវុធទៅឱ្យទីក្រុងមូស្គូ ដែលបានជួយកងកម្លាំងរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា​ បានរាយការណ៍ថានៅក្នុងជំនួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៉ី លោក Sergei Shoigu កាលពីថ្ងៃពុធ ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បាននិយាយថាទីក្រុងព្យុងយ៉ាងនឹងគាំទ្ររុស្ស៉ីដោយគ្មានលក្ខខណ្ឌ រួមទាំងគោលនយោបាយការបរទេសរបស់រុស្ស៉ីពាក់ព័ន្ធនឹង បញ្ហានយោបាយអន្តរជាតិសំខាន់ៗ ក្នុងនោះរួមមានទាំងបញ្ហាអ៊ុយក្រែន។

លោក គីម ជុងអ៊ុន ក៏បានបង្ហាញការរំពឹង និងជឿជាក់ផងដែរថារុស្ស៉ីប្រាកដជានឹងទទួលបានជ័យជម្នះ នៅក្នុងបុព្វហេតុដើម្បីយុត្តិធម៌។ នេះបើតាម KCNA ដោយបន្ថែមថាកូរ៉េខាងជើង និងរុស្ស៉ី បានឯកភាពគ្នាលើការបន្តពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២។

រុស្ស៉ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាមួយកាលពីឆ្នាំ២០២៤ ក្នុងនោះរួមមានបញ្ចូលទាំងលក្ខខណ្ឌត្រូវការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ ទីក្រុងព្យុងយ៉ាង។ ក្រៅតែបញ្ជូនអាវុធ កូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ហើយបើតាមកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងជាង ៦០០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស៕

Post Top Ad

Responsive Ads Here