ការលក់រថយន្តរបស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ដាំក្បាលចុះខ្លាំងមិនធ្លាប់មាននៅអឺរ៉ុប អន្តរជាតិ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Tuesday, May 27, 2025

ការលក់រថយន្តរបស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ដាំក្បាលចុះខ្លាំងមិនធ្លាប់មាននៅអឺរ៉ុប អន្តរជាតិ


យោងតាមសមាគមផលិតកម្មនៃទ្វីបអឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា ការលក់រថយន្តដែលផលិតដោយក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បានធ្លាក់ចុះជាងពាក់កណ្តាល នៅក្នុងខែមេសា ស្របពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ហាក់បានមើលឃើញពីការកើនឡើងនៃការលក់របស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។


នៅពេលដែលការរលក់រថយន្តអគ្គិសនីបានកើនឡើងជារួម នៅក្នុងប្រទេសចំនួន ២៧​ នៃសហភាពអឺរ៉ុប (EU) ប៉ុន្តែការលក់របស់ក្រុមហ៊ុន Tesla បែរជាបានធ្លាក់ចុះយ៉ាងខ្លាំងទៅវិញ ក៏ដោយសារតែនាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk ហាក់បានទទួលការរិះគន់ជាសាធារណ:នៅក្នុងរយ:ពេលចុងក្រោយនេះ ជុំវិញសកម្មភាពពាក់ព័ន្ធទៅនឹងផ្នែកនយោបាយ ជាមួយប្រធានាធិតីអាមេរិក លោក ដូណាល់ ត្រាំ។

បើតាមសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានិយាយថា ការលក់រថយន្តរបស់ Tesla នៅក្នុងខែមេសា បានធ្លាក់ចុះមកនៅត្រឹមតែ ៥ ៤៧៥ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៥២,៦% បើធៀបទៅនឹងខែដូចគ្នា កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ នៅក្នុងរយ:ពេល ៤ខែដំបូងនៃឆ្នាំ២០២៥ ការលក់របស់ Tesla បានធ្លាក់ចុះអស់ ៤៦,១% មកនៅត្រឹមចំនួន ៤១ ៦៧៧ គ្រឿង បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា ដោយធ្លាប់តែជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីនាំមុខគេនៅអឺរ៉ុប ប៉ុន្តែគិតនៅក្នុងខែមេសាកន្លងទៅ Tesla បានបាត់បង់តំណែងរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនដៃគូប្រជែង រួចមាន Volkswagen, BMW, Renault និងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន BYD ជាដើម។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា JATO Dynamics ៕


 

Post Top Ad

Responsive Ads Here