៥ឆ្នាំក្រោយ Brexit ចក្រភពអង់គ្លេស ត្រៀមរៀបចំទំនាក់ទំនងឡើងវិញជាមួយ EU - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Sunday, May 18, 2025

៥ឆ្នាំក្រោយ Brexit ចក្រភពអង់គ្លេស ត្រៀមរៀបចំទំនាក់ទំនងឡើងវិញជាមួយ EU


 (ឡុងដ៏)៖ ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចរាល់ក្នុងការកំណត់ឡើងវិញ នូវទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) តាមរយៈការស្វែងរកកិច្ចសហការជិតស្និទ្ធ លើវិស័យពាណិជ្ជកម្ម និងការពារជាតិ ដើម្បីជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងបង្កើនកិច្ចការពារសន្តិសុខសម្រាប់តំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។

ចក្រភពអង់គ្លេស បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ដែលគេហៅថា Brexit កាលពីឆ្នាំ ២០២០។ នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ការកំណត់ទំនាក់ទំនងជាថ្មីនេះ នឹងផ្តោតលើសន្ធិសញ្ញាការពារជាតិ និងសន្តិសុខដែលអាចត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនអាវុធអង់គ្លេស ឱ្យចូលរួមក្នុងកម្មវិធី ១៥០ពាន់លានអឺរ៉ូ ឬ ១៦៧ពាន់លានដុល្លារដើម្បីកសាងអឺរ៉ុប។ ចក្រភពអង់គ្លេស សង្ឃឹមថានឹងអាចកាត់បន្ថយបានយ៉ាងច្រើន នូវការត្រួតពិនិត្យព្រំដែន និងដោះស្រាយការងារយឺតយ៉ាវក្នុងការនាំចេញស្បៀងអាហារ និងកសិកម្ម ក៏ដូចជាការបើកផ្លូវឱ្យប្រើប្រាស់ប្រព័ន្ធ e-gates សម្រាប់អ្នកធ្វើដំណើរចក្រភពអង់គ្លេស នៅអាកាសយានដ្ឋាន EU ដែលកំពុងពេញនិយមផងដែរ។

គួរបញ្ជាក់ថា ការកំណត់ឡើងវិញនេះត្រូវបានដាក់ចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាន់យកសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាម និងរបៀបដោះស្រាយការឈ្លានពានរបស់រុស្ស៉ីចំពោះអ៊ុយក្រែន ដែលបង្ខំឱ្យរដ្ឋាភិបាលជុំវិញពិភពលោក គិតគូឡើងវិញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ៕

Post Top Ad

Responsive Ads Here