ប្រទេសឥណ្ឌានិងប៉ាគីស្ថានផ្ទុះសង្គ្រាម - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Tuesday, May 6, 2025

ប្រទេសឥណ្ឌានិងប៉ាគីស្ថានផ្ទុះសង្គ្រាម

 ប្រទេសឥណ្ឌានិងប៉ាគីស្ថានផ្ទុះសង្គ្រាម   ភាពតានតឹង​រវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងយ៉ាងឆាប់រហ័សក្លាយទៅជាការប៉ះទង្គិចយោធា



សង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន បានផ្ទុះឡើងហើយ ដោយឥណ្ឌាបើកការវាយប្រហារលើទីតាំង៩កន្លែងក្នុងតំបន់កាស្មៀរខាងប្រទេសប៉ាគីស្ថាន ខណៈទីក្រុងអ៊ីស្លាម៉ាបាដ ប្រកាសសងសឹកវិញដោយមិនប្រណីដៃឡើយ។



មីស៊ីលឥណ្ឌា បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះរួមមានទាំងកុមារ២នាក់ផងដែរ ចំណែកមនុស្ស១២នាក់រងរបួស ខណៈការផ្ទុះដ៏ធំបានអង្រួនតំបន់ Muzaffarabad។

ក្នុងការវាយប្រហារនោះដែរ ភាគីប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៣គ្រឿងនិងដ្រូនមួយគ្រឿង ប៉ុន្តែមិនបញ្ជាក់ទីតាំងនៃការធ្លាក់ឡើយ។



ក្រោយឥណ្ឌាបើកប្រតិបត្តិការយោធា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានកោះប្រជុំជាបន្ទាន់ជាមួយគណៈកម្មការសន្តិសុខជាតិ ហើយហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម» និងប្រកាសពីសិទ្ធការពារខ្លួននិងប្តេជ្ញាសងសឹកទៅវិញ តាមពេលវេលានិងទីកន្លែងដែលខ្លួនជ្រើសរើស៕

Post Top Ad

Responsive Ads Here