ព្រឹត្តការណ៍សំខាន់ក្នុងថ្ងៃនេះ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Wednesday, May 21, 2025

ព្រឹត្តការណ៍សំខាន់ក្នុងថ្ងៃនេះ


▪️  មេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ  ជួបមេដឹកនាំអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ខណៈក្តីរំពឹងអំពីការពិភាក្សាលើការប្រល័យពូជសាសន៍ជនជាតិស្បែកស។

▪️  មូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិក ធ្លាក់ចុះ ប៉ុន្តែក្តីព្រួយបារម្ភអំពីវិក័យប័ត្រពន្ធថ្មីក្រោមរដ្ឋបាលលោក ត្រាំ កំពុងកើនឡើង។

▪️  ចិន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រព័ន្ធខែលការពារ Golden Dome របស់អាមេរិក។

▪️  លោក ត្រាំ ចង់ស្តាប់មហាសេដ្ឋីលោក អេឡុន ម៉ាស បកស្រាយអំពីការងាររបស់គាត់ ទៅលើទិន្នន័យ DOGE មិនមែនដើម្បីប្រើជាផលប្រយោជន៍ផ្ទាល់ខ្លួន។

▪️  អ៊ុយក្រែន ​បង្ខំអោយ​សហភាព​អឺរ៉ុបប្រយ៉ាប់ដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយអាមេរិក មានបំណងចង់​ដើរ​ចេញ។

▪️  ចិន ​ថ្កោលទោស​ការ​គំរាម​កំហែង​របស់​អាមេរិក ​លើ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​បន្ទះ​ឈីប​។

▪️  នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីប NVIDIA
លោក Jensen Huang បាននិយាយថា ការរឹតបន្តឹងលើបន្ទះឈីបរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយចំណែកទីផ្សាររបស់ Nvidia នៅក្នុងប្រទេសចិនជិតពាក់កណ្តាល។

▪️  ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅក្បែរសមុទ្រចិនខាងត្បូង។

▪️  លោក ពូទីន ធ្វើដំណើរទស្សនកិច្ចនៅតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីការអះអាងថា បណ្តេញកងកម្លាំងអ៊ុយក្រែនចេញទាំងស្រុងតាំងពីខែមេសាកន្លងទៅ។

▪️  អ៊ីស្រាអែល កំពុងរៀបចំគម្រោងវាយប្រហារទីតាំងនុយក្លេអ៊ែរ អ៊ីរ៉ង់។  

▪️  ប្រទេសអូស្ត្រាលី ជួបគ្រោះទឹកជំនន់បណ្តាលអោយមនុស្សជាង ៥០,០០០នាក់ជាប់គាំង ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក នៅភាគខាងកើតប្រទេស។

ព្រឹត្តការណ៍សំខាន់ក្នុងថ្ងៃនេះ
 ព្រឹត្តការណ៍សំខាន់ក្នុងថ្ងៃនេះ

Post Top Ad

Responsive Ads Here