អ៉ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកលើហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ចំពេលលោក ត្រាំ ធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា​ - Orange Trader

Breaking

Orange Trader

Cambodia’s Premier Forex Service Agency Since 2024

Market Ticker

Post Top Ad

Post Top Ad

Responsive Ads Here

Wednesday, May 14, 2025

អ៉ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកលើហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ចំពេលលោក ត្រាំ ធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា​



 

ក្រុមមន្ត្រីសុខាភិបាលនៃតំបន់ហ្កាហ្សា បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៤ ខែឧសភាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៨០នាក់ នៅទូទាំងតំបន់ហ្កាហ្សា នៅក្នុងយុទ្ធនាការបង្កើនការទម្លាក់គ្រាប់បែក ចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីតាំងជាច្រើនក្នុងទីក្រុងហ្កាហ្សា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីជំរំស្នាក់នៅរបស់ពួកគេ។ បើតាមផែនទីចេញផ្សាយដោយយោធាអ៉ីស្រាអែល ទីតាំងដែលប្រជាជនប៉ាឡេស្ទីនត្រូវជម្លៀសខ្លួនចេញរួមមានសាលារៀន និងមន្ទីរពេទ្យ Shifa។

សាក្សី និងក្រុមគ្រូពេទ្យបាននិយាយថាភ្លាមៗក្រោយការចេញសារព្រមានឱ្យជម្លៀសខ្លួន យន្ដហោះចម្បាំងអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើនក្នុងទីក្រុងហ្កាហ្សា។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល កាលពីថ្ងៃពុធ ក៏បានរាយការណ៍ដែរថាមេដឹកនាំយោធាហាម៉ាសឈ្មោះ Mohammad Sinwar និងមន្ត្រីជាន់ខ្ពស់ហាម៉ាសមួយចំនួនទំនងជាត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃអង្គារកន្លងទៅ។ ប៉ុន្តែព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់ពីយោធាអ៉ីស្រាអែល ឬក៏ក្រុមហាម៉ាសនៅឡើយទេ៕

Post Top Ad

Responsive Ads Here